Page:កុមារដ្ឋាន-ម៉ម សុទ្ធ-១៩៥២.pdf/78

This page has not been proofread.

៧៦

កូនកុំវាយពស់ទៅឲ្យក្អែក កុំហែកកេរ្ដ៍ញាតិទៅប្រាប់ព្រៀង ដូចយកអំបិលទៅហាលភ្លៀង ដូចកៀងជាតិឯងទំលាក់ទឹក។ កូនកុំមើលងាយសត្វខ្លាស្គម អន់ទ្រមនៅស្ងៀមកុំយល់ស្ពឹក កាលសាច់ពេញពោះនឹងផ្លាស់ឫក ធ្វើឲ្យអ្នកភ្លឹកវិញពុំខាន។

បើបាបានបុណ្យត្រូវចេះចង កុំដើរកន្លងផ្លូវសុចរិត ប្រាជ្ញប្រាយនៅឆ្ងាយហៅមិនជិត នោះបារឹងរឹតមានរស្មី។ បើចោលអ្នកចេះធ្វេសទៅចាប់ យកស្លូតអាងស្លាប់ធ្វើមេត្រី ចាស់ផ្ដាំឲ្យប្រើអ្នកចេះក្ដី ទើបបានសួស្ដីមកឋិតកាយ។

ភ្នំពេញថ្ងៃទី១៧ខែធ្នូ គ.ស. ១៩៥០