Page:រឿងអាចារ្យស្វា.pdf/3

This page has not been proofread.

អារម្ភកថា

ខ្ញុំបានឯកសារជាច្រើនដែលនិយាយទាក់ទងនឹងអាចារ្យស្វា។ ទោះឯកសារនោះជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ច្រើនតែឃើញថា អាចារ្យស្វាជាមនុស្សក្បត់ជាតិ។ ហេតុបានជាឯកសារទាំងនោះចាត់ទុក អាចារ្យស្វាជាមនុស្សក្បត់ជាតិ? សំនួរនេះ ខ្ញុំអាចឆ្លើយថា ព្រោះ ពេលនោះខ្មែរនៅក្រោមអាណាព្យាបាលបរទេស តែនរណាម្នាក់មិនពេញ ចិត្តនឹងការត្រួតត្រាពួកបរទេស អ្នកនោះត្រូវ អ្នកអាណាព្យាបាលចោទថា ជាអ្នកក្បត់ជាតិ ម្លោះហើយការសរសេរត្រូវតែថា «ក្បត់ជាតិ» តាម តែគ្នា។