នេះមានអក្សរ ៥តួដូច្នោះក៏យកទៅផ្សំប្រកបតម្រូវនិងព្រះនាមព្រះពុទ្ធទាំង៥ព្រះអង្គដែលមានក្នុងភទ្ទកប្បនេះ ហើយពោលថា នមោពុទ្ធោយ នេះគឺព្រះពុទ្ធទាំង ៥ព្រះអង្គ ឯពាក្យប្រកបដូច្នេះ ខុសចាកពុទ្ធវចនៈ
៧ - អាកាបេរិវិតក្កនេន ប្រកាន់ជឿដោយកិរិយាត្រិះរិះដោយកិរិយាត្រិះរិះដោយហេតុថា ហេតុនេះល្អ គឺហេតុអ្វី១ ដែលកើតឡើងហើយ តែមិនមែនជាធម៌ពិតក៏យកហេតុនោះមកត្រិះរិះផ្គូផ្គងមើល បើហេតុឯណាដែលពេញចិត្តខ្លួនក៏ពោលថាល្អ ថាត្រូវហើយៗ ក៏ប្រព្រឹត្តកាន់យកតាមសេចក្តីត្រិះរិះនោះទៅ។
៨ - ទិដ្ឋិនិដ្ឈានក្ខន្តិយា ប្រកាន់ជឿដោយគិតថា ហេតុនេះសមនិងយោបល់យើង ដែលសម្លឹងឃើញថាគួរអ្នកកាន់យក គឺហេតុអ្វីៗដែលមិនមែនជាធម៌ពិត កើតឡើងហើយត្រូវនឹងគំនិតខ្លួនដែលធ្លាប់គិតទុកមក ក៏ចូលចិត្តថាហេតុនោះត្រូវហើយគឹតហើយៗ ក៏ប្រតិបត្តិកាន់យកតាមហេតុដែលសមនិងយោបល់គំនិតនោះឯងទៅ។
៩ - កព្វរូបកាយ ប្រកាន់ជឿរកាន់យកតាមពាក្យលោកនេះ គឺបើមានអ្នកណាមួយគេចេះប្រសប់ឆ្លាសក្នុងពាក្យលោកនេះ គឺបើមានអ្នកណាមួយគេចេះប្រសប់ឆ្លាស ក្នុងពាក្យសំដីថ្វីមាតិ ចេះនិយាយស្រួលពីរោះឥតអាក់ តែពាក្យសំដីនោះមិនមែនជាធម៌ពិតទេ ស្តាប់ហើយក៏ប្រកាន់ជឿតាមពាក្យដែលគេនិយាយស្រួលនោះទៅ។
Page:Kambuja Suriya 1926-1927.djvu/16
This page has not been proofread.