Page:Kambuja Suriya 1926-1927.djvu/21

This page has been proofread.

និយាយ​ពី​លោក អូគុស្ត ប៉ាវី[1]



ដែល​លោក​អូគុស្ត​ប៉ាវី​ ទទួល​អនិច្ច​កម្ម​មួយ​ឆ្នាំ​ទៅ​ហើយ​ក្នុង​អាយុ​៧៨​ឆ្នាំ​នេះ​ នគរ​បារាំង​សែស​ខាត​អ្នក​ដើរ​រក​ស្រុក​ ដែល​បំពេញ​កិត្តិយស​ដល់​នគរ​បារាំងសែស​ជា​ទី​បំផុត​ ហើយ​និង​អ្នក​ម្នាក់​ជា​យ៉ាង​សំខាន់​ដែល​បណ្ដាល​ឲ្យ​នគរ​បារាំងសែស​ មាន​ថ្វី​ដៃ​ពូកែ​នៅ​ទី​ដែន​ប្រទេស​ទ្វីប​អាស៊ី ។

លោក​ប៉ាវី​ធ្វើ​ការ​មុន​ដំបូង​ដោយ​ខ្សត់​ក្រ​ណាស់​ ក្រោយ​នោះ​មក​ដល់​ឆ្នាំ​១៨៦៨​ លោក​មក​ដល់​ស្រុក​កូសាំងស៊ីន​ធ្វើ​ជា​ទាហាន​ជើង​ទឹក​ ដល់​ឆ្នាំ​ក្រោយ​មក​នោះ​លោក​ចេញ​ពី​ធ្វើ​ទាហាន​បាន​ពាក់​សក្ដិ​១​ ចូល​ទៅ​ធ្វើ​រាជការ​ខ្សែ​លួស​ក្នុង​ស្រុក​នោះ​ ហើយ​ចេញ​ពី​ខ្សែ​លួស​ទៅ​ជួយ​នគរ​បារាំងសែស​ ច្បាំង​នឹង​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៨៧០ – ១៨៧១​ ដល់​លោក​ប៉ាវី​ត្រឡប់​មក​ពី​ចម្បាំង​វិញ​ គេ​បញ្ជូន​លោក​ទៅ​កំពត (ក្រុង​កម្ពុជា) លោក​ក៏​រៀន​អក្សរ​នឹង​ពង្សាវតារ​ខ្មែរ​នៅ​ស្រុក​នោះ​ ហើយ​ក្នុង​វេលា​នោះ​ លោក​គិត​រៀន​សេចក្ដី​ចេះ​ដឹង​របស់​ខ្មែរ​ពី​ដើម​ ដោយ​នឹង​ដើរ​សង្កេត​មើល​ទី​ដី​ស្រុក​ក្នុង​ឆ្នាំ​១៨៨០​ លោក​មីរើដើវីល្លែរ​ កាល​ណោះ​ជា​ទី​កូវែរណើរ​ស្រុក​កូសាំងស៊ីន​ ប្រើ​លោក​ប៉ាវី​ឲ្យ​ទៅ​មើល​ចាត់​ការ​ត​ខ្សែ​លួស​ពី​ភ្នំ​ពេញ​ទៅ​បាង​កក​ លោក​ប៉ាវី​ក៏​ដើរ​មើល​ស្រុក​គ្រប់​អន្លើ​ជួន​ណា​ជា​មួយ​នឹង​លោក​អេទីអែន​អៃមោនីញេ​ ជួន​ណា​តែ​ម្នាក់​លោក ហើយ​

  1. អត្ថបទ​នេះ​ មាន​ចុះ​ក្នុង​កម្ពុជ​សុរិយា​ ក្បាល​លេខ​១​ ឆ្នាំ​ ១៩២៦ – ២៧ ។