Page:Kambuja Suriya 1926-1927.djvu/22

This page has been proofread.

-១៦-

សរសេរ​រឿង​អំពី​ដំណើរ​លោក​ខ្លះ​ ក្នុង​សៀវ​ភៅ​ដែល​មាន​តម្លៃ​ ដែល​បោះ​ពុម្ព​ព្រៃ​នគរ​ក្នុង​កាល​នោះ​ ហើយ​ដែល​ហៅ​ថា "ដើរ​មើល​និង​ពិនិត្យ​ឲ្យ​បាន​ស្គាល់​ស្រុក​ប្រទេស" (អេក្សកុរសីយុង អេ រើកុណែសសង់សើ) ។

គឺ​ក្នុង​ឆ្នាំ​១៨៨០​នោះ​ដែរ​ ដែល​លោក​ប៉ាវី​បាន​នាំ​ក្មេង​ជំទង់​ខ្មែរ​ខ្លះ​ទៅ​ស្រុក​បារាំង​ ដើម្បី​នឹង​ឲ្យ​រៀន​សូត្រ​ សេចក្ដី​នេះ​ហើយ​ដែល​នាំ​បង្កើត​ឲ្យ​មាន​សាលា​ខ្មែរ​ ដែល​នៅ​ស្រុក​បារាំង​នោះ​ហើយ​ដែល​ជា​ដើម​កំណើត​មួយ​ របស់​សាលា​ស្រុក​ចំណុះ (អេកុលកូឡូញ៉ាល់) សព្វ​ថ្ងៃ​នេះ ។

ក្រោយ​បន្តិច​មក​ទៀត​ ដល់​លោក​ត្រឡប់​មក​ពី​ស្រុក​បារាំង​វិញ​ មក​ធ្វើ​ជា​កុងស៊ុល​រង​នៅ​ស្រុក​ហ្លួង​ប្រា​បាង​ ហើយ​ដល់​លោក​បាន​មក​កាន់​ស្រុក​នោះ​កាល​ណា​ មិន​មែន​ឥត​សេចក្ដី​លំបាក​ឡើយ​ ដោយ​ហេតុ​សៀម​បង្កើត​ឲ្យ​មាន​សេចក្ដី​លំបាក​គ្រប់​ជំពូក​ដល់​លោក​ លោក​ប៉ាវី​ក៏​ចាប់​ធ្វើ​ការ​ខាង​វិជ្ជា​សិល្ប​សាទ​លោក​ត​ទៅ​ទៀត (ខែហ្វេវិយ៉េ​ ១៨៨៧ ) លោក​ប៉ាវី​មិន​សុខ​ចិត្ត​តែ​នឹង​សម្រេច​ឲ្យ​បាន​ មនុស្ស​ស្រឡាញ់​លោក​ប៉ុណ្ណោះ​ឡើយ​ តាម​វាចា​របស់​លោក​រៀង​រហូត​ទៅ​ដល់​ឆ្នាំ​១៨៨៩​ លោក​ចេះ​តែ​នាំ​ឲ្យ​បាន​សម្រេច​ ការ​បង្ក្រាប​សត្រូវ​នៅ​ក្នុង​ស្រុក​នោះ​ឯង​ដែល​មាន​បៈ​បោរ​ ដែល​មាន​ពួក​ហូ​គឺ​សាសន៍​ចិន​គំនិត​អាក្រក់​ មាន​ទង់​ជ័យ​ក្រហម​ លឿង​ឬ​ខ្មៅ​ ធ្វើ​កិច្ចការ​ដោយ​នូវ​អំណាច​ខ្លួន​ វា​ជា​ចៅ​ហ្វាយ​ដែល​ធ្វើ​យ៉ាង​ដូច្នេះ​បាន​ដោយ​សារ​តែ​យួន​នឹង​សៀម​ទាស់​គ្នា​ អំពី​មាន