Page:Kambuja Suriya 1926-1927.djvu/23

This page has been proofread.

សេច​ក្ដី​ប្រាថ្នា​ដូច​គ្នា​ ហើយ​និង​ដោយ​សាសន៍​ទាំង​២​នេះ​ខ្សោយ​ ក្នុង​វេលា​នោះ​ដែរ​ ដែល​លោក​ប៉ាវី​រក​សម្គាល់​ស្រុក​ក្នុង​ដែន​លាវ​ ការ​ដើរ​រក​សម្គាល់​ស្រុក​នេះ​ លោក​បាន​ធ្វើ​ពី​កាល​ជាន់​មុន​នៅ​ដែន​ខ្មែរ​ហើយ​ ចាប់​តាំង​ពី​ដើម​ខែ​ហ្វេវីយ៉េ​១៨៩០​ទៅ​ លោក​ប៉ាវី​ដើរ​មើល​សម្គាល់​ស្រុក​ទេស​ជា​ច្រើន​ហើយ​ដែល​នៅ​ជ្រៅ​ៗ​ក្នុង​ស្រុក​តាន្នីន​ នឹង​ស្រុក​ដែល​នៅ​កណ្ដាល​ជួរ​ភ្នំ​ស្រុក​អណ្ណាម​និង​ទន្លេ​ធំ​ ដោយ​សារ​តែ​ការ​នេះ​ហើយ​បាន​ជា​គេ​ស្គាល់​ជា​ម៉ត់​ចត់​ថែម​ទៀត​បាន​ ស្រុក​ដែល​នៅ​ជិត​ក្រុង​កម្ពុជា​ដោយ​សារ​តែ​ការ​នេះ​ដែរ​ ដែល​បាន​សង្កេត​ពិនិត្យ​មើល ​ស្រុក​ជា​ច្រើន​នៅ​ត្រើយ​ខាង​ស្ដាំ​ទន្លេ​មេគង្គ ។

រួច​ពី​នោះ​មក​ទៀត​ លោក​ប៉ាវី​បាន​តាំង​ជា​ទី​កុង​ស៊ុល​ហ្ស៊េណេរ៉ាល់​នៅ​ក្រុង​បាង​កក​ កាល​លោក​នៅ​ក្នុង​ងារ​កុង​ស៊ុល​នេះ​ លោក​បាន​តែង​សញ្ញា​ត្រៃតេ​បារាំង​ និង​សៀម​ចុះ​ថ្ងៃ​៣​អុកតូប​ ឆ្នាំ​១៨៩៣​ ហើយ​ក្រោយ​មក​ទៀត​ក្នុង​វេលា​ ដែល​រាជការ​ចាត់​ការ​ផ្សេង​ៗ​ឲ្យ​លោក​ធ្វើ​ លោក​ប៉ាវី​បាន​ធ្វើ​ឲ្យ​សម្រេច​តាម​សញ្ញា​ត្រៃតេ​នោះ​ លោក​ប៉ាវី​បាន​សម្រេច​ដែន​ស្រុក​ចិន​ និង​ស្រុក​ចំណុះ​បារាំង​ ដែល​នៅ​កណ្ដាល​ទន្លេ << ហ្វើលើវូរស>> និង​ទន្លេ​មេគង្គ​ដែរ​ លោក​ប៉ាវី​ចាត់​ការ​ទាំង​នេះ​ បាន​សម្រេច​ទាំង​អស់​ ហើយ​លោក​ត្រឡប់​ទៅ​ស្រុក​បាង​កក​ ទាល់​តែ​ដល់​វេលា​ដែល​លោក​ពីសារើត្រែត​ គឺ​ក្នុង​ឆ្នាំ​១៩០៥​ ហើយ​លោក​ត្រឡប់​ទៅ​ស្រុក​បារាំង​វិញ ។