Page:Kambuja Suriya 1926-1927.djvu/25

This page has been proofread.

មរណភាព​ លោក​ ប៉ានើចេរ[1]


លោក​គ្រូ​ពេទ្យ​ប៉ានើចេរ​ ទទួល​អនិច្ច​កម្ម​ឯ​ក្រុង​បារាំងសែស​ទៅ​ហើយ​ អាយុ​បាន​៥៤​ឆ្នាំ ។

គ្រូ​ពេទ្យ​ប៉ានើចេរ​នេះ​ បាន​មក​នៅ​ធ្វើ​រាជការ​ក្នុង​ក្រុង​កម្ពុជា​ចំនួន​២០​ឆ្នាំ​ ហើយ​ចេះ​ភាសា​ខេមរៈ​ ដូច​បណ្ដា​ជន​ស្រុក​អាយ​ មាន​សេចក្ដី​មេត្រី​រាប់​អាន​ស្រឡាញ់​ជាតិ​ខ្មែរ​ជា​ប្រាកដ ។

លោក​ ប៉ានើចេរ​ បាន​តែង​សៀវភៅ​វចនា​សព្ទ – បារាំង​ ប្រែ​ជា​ខ្មែរ​ សៀវភៅ​តម្រា​បង្ការ​វៀរ​រោគ​ សៀវភៅ​ពាក្យ​ទំនឹម​ទំនៀម​ខ្មែរ​ ហើយ​នឹង​សៀវភៅ​អភិធាន​ស័ព្ទ​ខ្មែរ​ ដែល​លោក​មេនេទ្រីយេ​ជួយ​តែង​ផង ។

  1. អត្ថបទ​នេះ​ចុះ​ក្នុង​កម្ពុជ​សុរិយា​ ក្បាល​លេខ​១​ ឆ្នាំ​១៩២៦ – ២៧ ។