This page has not been proofread.
កាយបរិតោគាទិវត្តកថា ព្រះញាណបវរវិជ្ជា ឯម រៀបរៀង[1]
របស់ ព្រះញាណបវរវិជ្ជា ឯម អាចារ្យសាលាបាលី
ជាន់ខ្ពស់បានតែង ប្រែចេញពីគម្ពីរបាលីទាំងឡាយ មានគម្ពីរមង្គលទិបនី
អដ្ឋកថាមង្គលសូត្រជាដើម។
នមោតស្ស ភគវតោ អរហតោ សម្មា សម្ពុទ្ធស្ស (៣ដង ) សន្តិសន្តេហិបូជិតំ ពុទ្ធំ ពុទ្ធេនទេសីតំ ធម្មំ ធម្មវរំលទ្ធំ សំឃំសំឃវរំនមេ ។
ធម្មានុសន្ធិ ព្រះសន្ធម្មវិសេសទេសនា និងបានជាបុព្វាបរ លំដាប់រៀបរៀងជាតំណតសេចក្ដីគ្នា អំពីមុនមកក៏ទេ វេលានោះនឹងពណ៌នាក្នុងរតនបណាមគាថា ដែលបូរាណាចារ្យ លោកបានចារឹកទុកក្នុងខាងដើមនៃគម្ពីរ វជីរសារដិកា ថាខ្ញុំព្រះករុណាសូមឱនកាយវាចាចិត្តថ្វាយបង្គំចំពោះនូវអង្គសម្ដេចព្រះមុនិន្ទពិនលោកនាថ ព្រះអង្គមានសេចក្ដីក្ដៅក្រហាយដោយកងកិលេសមានអវិជ្ជា និងតណ្ហាជាដើម រំលត់បង់ហើយចាកកាយសន្ដានព្រះអង្គទ្រង់ផ្ចាញ់នូវបញ្ចពិធមារទាំង៦ ឈ្នះស្រឡះហើយព្រះ
- ↑ អត្ថបទនេះ មានចុះនៅកម្ពុជសុរិយា ក្បាលទី១ ឆ្នាំ១៩២៦ – ២៧ ។