This page has not been proofread.
អានិសង្សទាំង៥ប្រការនោះដូចម្ដេចខ្លះ ព្រះអង្គវិសជ្ជនាដោយព្រះអង្គឯងថា អានិសង្សទាំង៥ប្រការនោះគឺ :
- ១- សេចក្ដីសាបសូន្យមិនមានដល់ភ្នែក ជាប្រយោជន៍ គឺមានភ្នែកថ្លាល្អ មិនងងឹត មិនស្រវាំង មិនមានរោគឈឺចាប់កើតឡើងក្នុងភ្នែក ។
- ២- មាត់មានក្លិនស្អុយមិនមាន ។
* ៣- សរសៃទាំងឡាយ ដែលជាទីទទួលនូវរសអាហារស្អាតបរិសុទ្ធល្អ ។ * ៤- ប្រមាត់និងស្លេស្ម គ្របសង្កត់រួបរឹតជក់យកជាតិបាយទឹកស្អាត បរិសុទ្ធល្អ ។ * ៥- បាយទឹកជាទីគាប់ចិត្តនៃបុគ្គលនោះ បរិភោគអាហារបានមិនទ្រាន់ មិនឆ្អើម មិនបង្កើតជារោគស្គម ។
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ កើតឡើងពិតប្រាកដដល់បុគ្គលដែលមានឧស្សាហ៍ព្យាយាម លាងលុបជម្រះមុខមាត់មន្ទិលធ្មេញ ដោយឈើស្ទន់ជាដើម ដូ្ចច្នេះយើងទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិត ដូចបានអធិប្បាយមកនេះចុះ នឹងបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខពិត ។
ន័យមួយទៀតលោកសម្ដែងថា បុគ្គលដែលនឹងបរិភោគអាហារត្រូវឲ្យពិនិត្យពិចារណាក្នុងថ្ងៃ១ បើបរិភោគច្រើនវេលា ត្រូវឲ្យបរិភោគអាហារដែលទន់ៗមុន កុំឲ្យបរិភោគដែលរឹងៗមុន បើបរិភោគអាហារ