ធ្វើនូវការងារឲ្យធូរពេកជាដើម ហើយត្រូវប្រកបការងារឲ្យប្រកបព្រមដោយហេតុទាំង៥ប្រការគឺ កាលញ្ញូ ដឹងនូវកាលវែង កាលចម្រើន១ បតិរូបការី ធ្វើនូវការងារដ៏សមគួរ និងញ៉ាំងទ្រព្យសម្បត្តិឲ្យចម្រើនឡើង មិនឲ្យខាតខូចវិនាសទៅ១ , អនលសតាភាវមិនប្រព្រឹត្តខ្ជិលច្រអូសអាងកាលវេលាខុស១, ឧដ្ឋានវិរិយសម្បទា បរិបូណ៌ដោយព្យាយាមជាហេតុក្រោកឡើងមិនធុនថប់១, អនព្យសនិយតាភាវប្រព្រឹត្តញ៉ាំងខ្លួន និងកូនប្រពន្ធ និងការងារទាំងឡាយមិនឲ្យវិនាសខូចខាតទៅ១, បុគ្គលអ្នកប្រកបការងារមិនវឹកវរយ៉ាងនេះ នឹងបាននូវទ្រព្យពិត ព្រោះហេតុដូច្នោះបានជាអង្គសម្ដេចព្រះដ៏ទ្រង់នូវព្រះភាគ កាលព្រះអង្គសម្ដែងធម៌ទេសនាដល់អាឡវកយក្ស ក្នុងគម្ពីរយក្ខសំយុត្តិដោយព្រះគាថាបតិរូប កោវិធុរវាឧដ្ឋានតាវិន្ទតេធន៌ : សេចក្ដីថាបុគ្គលជាអ្នកប្រាជ្ញញ៉ាំងកិច្ចទាំងឡាយមានបរទេស និងកាលជាដើម មិនឲ្យសាបសូន្យទៅហើយធ្វើនូវឧបាយជាហេតុបាននឹងត្រាស់ដឹងដ៏សមគួរដល់ទ្រព្យជា លោកិយនិងលោកុត្តរ មានធុរមិនដាក់ចុះ ដោយអំណាចដែលមានព្យាយាមប្រកបមាំក្នុងចិត្តបរិបូណ៌ ដោយព្យាយាមជាហេតុក្រោកឡើងមិនបន្ធូរបន្ថយដោយអំណាចព្យាយាមដែលប្រកបមាំក្នុងកាយ បុគ្គលប្រព្រឹត្តយ៉ាងនេះទៀងតែនឹងបាននូវទ្រព្យជាលោកិយនិងលោកុត្តរពិត ដូចមានបាលីក្នុងចុឡកសេដ្ឋី ជាតកវណ្ណនា ក្នុងបឋមវគ្គនៃគម្ពីរឯកនិបាតលោកសម្ដែងអាងនិទានថា ដូចបុរសកំសត់ម្នាក់ជាកូនក្មួយនៃចុឡកសេដ្ឋី ។
Page:Kambuja Suriya 1926-1927.djvu/330
This page has not been proofread.