លះបង់នូវអំពើប្រព្រឹត្តអាក្រក់មិនស្អាតដោយកាយ បុគ្គលគប្បីប្រព្រឹត្តឲ្យស្អាតបរិសុទ្ធល្អដោយកាយ គឺវៀរលែងកាយទុច្ចរិត សេចក្ដីប្រព្រឹត្តអាក្រក់ដោយកាយទាំង៣ប្រការដូចមានបាលីក្នុងគម្ពីរមង្គលទីបនីខ្សែ៧ថា តត្ថចាណាតិ ចាតោ អទិន្នាទានំ កាមេសុមិច្ឆាចារោ ថាអង្គសម្ដេចព្រះសព្វវិទូបរមគ្រូជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកក្នុងអាគារវិន័យ ជាវិន័យសម្រាប់គ្រហស្ថថាបុគ្គលដែលមានចិត្តស្រឡាញ់រាងកាយរបស់ខ្លួន គប្បីប្រព្រឹត្តវៀរលែងអំពើដែលធ្វើកាយឲ្យអាក្រក់ទាំង៣ប្រការគឺ : ១- បាណាតិបាតោ ប្រព្រឹត្តញ៉ាំងសត្វឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាហេតុនឹងឲ្យមានពៀរទៅខាងមុខ បើបុគ្គលឯណាប្រព្រឹត្តធ្វើអំពើបាណាតិបាត ឲ្យចម្រើនឡើងហើយ បុគ្គលនោះធ្វើមរណកាលទៅវេលាណានឹងទៅកើតនរក រួចអំពីនរកនឹងទៅជាប្រេត រួចអំពីប្រេតនឹងទៅកើតជាអសុរកាយ រួចអំពីអសុរកាយនឹងទៅកើតជាតិរច្ឆាន រួចអំពីតិរច្ឆានដោយសេសសល់ផលកម្មនោះ នឹងមកជាមនុស្ស មានរូបដ៏វិកលវិការផ្សេងៗដ៏អាក្រក់ មានបាក់ដៃបាក់ជើងក្រងែងក្រងង់ ខ្វិនខ្វាក់ជាដើម មានជម្ងឺអាពាធបៀតបៀនក៏ច្រើន មានអាយុក៏ខ្លី សេចក្ដីទុក្ខកើតឡើងជានិច្ច ព្រាត់ប្រាសញាតិសន្ដាន មិត្តសម្លាញ់បងប្អូនកូនចៅ ពុំបានព្រមព្រៀងគ្នាដោយផលបាណាតិបាតនោះឯង ។
Page:Kambuja Suriya 1926-1927.djvu/336
This page has not been proofread.