ខ. វិសំវាទនចិត្តំ ចិត្តប្រាថ្នាដើម្បីពោលឲ្យឃ្លាត ។ គ. តជ្ជោវាយាមោ ព្យាយាមនឹងពោលនូវពាក្យនោះឲ្យឃ្លាត ។ ឃ. បរស្សតទត្ថវិជាននំ កិរិយាញ៉ាំងបុគ្គលដទៃឲ្យខឹងច្បាស់ គឺថាឲ្យជឿនូវសេចក្ដីដែលមិនពិតនោះឯង បើពោលនូវពាក្យកុហកប្រកបព្រមដោយអង្គទាំង៤នេះហើយ ទើបត្រូវមុសាវាទ បើពោលមិនប្រកបព្រមដោយអង្គទាំង៤នេះទេ មិនត្រូវមុសាវាទឡើយ ។ ២. បិសុណាវាចា ចេតនាជាហេតុពោលនូវពាក្យស៊កសៀតញុះញង់បំបែកបំបាក់បុគ្គលដទៃ ឲ្យគេកើតឈ្លោះប្រកែកបែកមិត្រសម្លាញ់របស់គេ ឬថានិយាយញុះញង់បំបែកមិត្រគេ ដើម្បីល្បួងយកមកជាមិត្រខ្លួនវិញ ឈ្មោះថាបិសុណាវាចា ។ ឯបិសុណាវាចានេះមានអង្គ៤គឺ : ក. ភិន្ទិតព្វោបរោ បុគ្គលដទៃគឺខ្លួនគប្បីបំបែក ។ ខ. ភេទបុរេក្ខារតាបិយកម្យតា ភាវៈបំបែកទំលាយមិត្រគេឲ្យប្រព្រឹត្តទៅខាងមុខ ប្រាថ្នាយកមកជាមិត្រសម្លាញ់ខ្លួនឯងវីញ ។ គ. តជ្ជោវាយាមោ ព្យាយាមពោលនូវពាក្យបំបែកមិត្រគេនោះ ។ ឃ. តស្សតទ្ទវិជាននំ កិរិយាញ៉ាំងបុគ្គលនោះឲ្យដឹងច្បាស់នូវសេចក្ដីនោះ ។
Page:Kambuja Suriya 1926-1927.djvu/344
This page has not been proofread.