បើពោលប្រកបព្រមដោយអង្គទាំង៤នេះ ហើយទើបត្រូវបិសុណាវាចានេះ បើមិនព្រមដោយអង្គទាំង៤នេះទេ មិនត្រូវបិសុវាចាឡើយ ឯបិសុណាវាចានេះ បើនឹងហៅថាបេសុណ្ណវាទដូច្នេះវិញក៏បាន ។ ៣- ផរុសវាចា ចេតនាចំណែកមួយដ៏អាក្រក់តាំងឡើងព្រមដោយវចីបយោគ គឺព្យាយាមពោលពាក្យអាក្រក់ខ្លួនឯងផ្ដាច់បង់នូវសេចក្ដីរាប់អានសេចក្ដីសុខនៃបុគ្គលដទៃ ញ៉ាំងសេចក្ដីក្ដៅក្រហាយចិត្តឲ្យកើតឡើងដល់អ្នកដទៃ មានជេរប្រទេចជាដើម ឬពោលចាក់ដោតអ្នកដទៃ ពោលចំពោះរូបណានោះអាចមានចិត្តគ្នាន់ខ្នាញ់នូវសេចក្ដីទុក្ខដ៏ក្រៃលែង ឈ្មោះថាផរុសវាចាឬនិងហៅថាផរុសវាទដូច្នេះវិញក៏បាន ឯផរុសវាចានេះ ទោះបីពោលនូវពាក្យល្អពិតតែចិត្តអាក្រក់ទេ ក៏ឈ្មោះជាផរុសវាចា បើពោលនូវពាក្យនោះអាក្រក់ចិត្តក៏អាក្រក់ឈ្មោះថាផរុសវាចា បើពោលពាក្យអាក្រក់ទេ តែចិត្តនោះល្អប្រាថ្នានូវប្រយោជន៍ដល់បុគ្គល នោះដូចមាតានិងបិតា ជេរប្រដៅកូនចៅជាដើម ពោលនូវពាក្យទាំងនេះមិនឈ្មោះថាផរុសវាចាឡើយ ដូចមានបាលីក្នុងគម្ពីរមង្គលទីបនីអដ្ឋកថាខ្សែ៧ លោកសម្ដែងអាងនិទានថា មានឧបាសិកាម្នាក់មានកូនប្រុសមួយ កូននោះប្រាថ្នាចង់ទៅលេងព្រៃជាមួយនឹងអ្នកស្រុក ឯមាតាក៏ឃាត់កូននោះម្ដងពីរដង កូននោះក៏មិនស្ដាប់រឹងចចេសតែដើរទៅ ឯមាតាក៏ជេរប្រទេច
Page:Kambuja Suriya 1926-1927.djvu/345
This page has not been proofread.