ពាក្យពោលឥតប្រយោជន៍ មាននាំមកនូវរឿងចម្បាំងនៃភារតសេន និងរឿងនាងសិតាជាដើម ឲ្យប្រព្រឹត្តទៅខាងមុខ ។ ខ. តថារូបិកថាកថន់ កិរិយាពោលនូវពាក្យមានសភាពដូច្នោះ ។ បើពោលព្រមដោយអង្គទាំងពីរនេះ ទើបត្រូវសម្ផប្បលាប បើមិនប្រកបដោយអង្គទាំងពីរនេះទេ មិនត្រូវសម្ផប្បលាបឡើយ សប្បុរសទាំងឡាយដែលមានសន្ដានចិត្តល្អ គប្បីវៀរលែងចាកវចីទុច្ចរិត គឺសេចក្ដីប្រព្រឹត្តអាក្រក់មិនល្អ ដោយវាចាជាហេតុនឹងឲ្យមានទោស ធ្លាក់ចុះទៅក្នុងអបាយទាំង៤ មាននរកជាដើម រួចអំពីអបាយនោះមក ដោយសេសសល់នៃផលបាប នឹងមកកើតជាមនុស្ស មានមាត់អាក្រក់ សម្ដីអាក្រក់ និយាយសម្ដីអ្វីទៅនឹងអ្នកឯណា គេក៏មិនស្ដាប់ សូម្បីតែកូនចៅរបស់ខ្លួន ក៏មិនស្ដាប់ជាច្រើនជាតិ បុគ្គលដែលវៀរលែងមិនប្រព្រឹត្តពោលនូវវចីទុច្ចរិតទាំង... យ៉ាង ដូចអធិប្បាយមកនេះ បានឈ្មោះថាប្រព្រឹត្តសំអាតវចីទ្វាររបស់ខ្លួនឲ្យស្អាតបរិសុទ្ធល្អ ត្រូវត្រង់តាមព្រះពុទ្ធភាសិតដោយពិត សម្ដែងវចីទ្វារវត្ថុបទមាដិកា ជាគំរប់៥ចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណេះ ។ តពីនេះនឹងបានសម្ដែង មនោទ្វារវត្ថុបទមាតិកាគំរប់៦តទៅទៀត : មនោទ្វារវត្ថុ : ប្រព្រឹត្តសំអាតវត្ថុ គឺមនោទ្វារនោះ អធិប្បាយថាបុគ្គលគប្បីរក្សាសង្រួមបទ ឃាត់ហាមចិត្តរបស់ខ្លួនមិនឲ្យប្រព្រឹត្តសន្សំនូវ
Page:Kambuja Suriya 1926-1927.djvu/347
This page has not been proofread.