អារម្មណ៍ដ៏អាក្រក់ មិនស្អាតល្អដូចមានបាលីក្នុងគម្ពីរសុត្តជាតក (ខ្សែ៦)ថា : មនោបកោបំរក្ខេយ្យ មនសាសំវតោ សិយាមនោទុច្ចរិតំហិត្វា មនសាសុចរិតំចរេ ។ អធិប្បាយថា បុគ្គលគប្បីរក្សានូវកិរិយាកម្រើកនៃចិត្ត គឺថាញ៉ាំងចិត្តមិនឲ្យកម្រើកឡើង កាន់យកនូវអារម្មណ៍ដ៏ខុសមិនស្អាតល្អ បុគ្គលគប្បីសង្រួមបិទឃាត់ហាមនូវសេចក្ដីរិះគិតខុសដោយចិត្ត បុគ្គលគប្បីលះបង់នូវសេចក្ដីប្រព្រឹត្តអាក្រក់មិនស្អាតល្អដោយចិត្ត ហើយប្រព្រឹត្តឲ្យជាសុចរិតស្អាតល្អដោយចិត្ត កាន់យកនូវអារម្មណ៍ត្រូវប្រពៃ គឺថាប្រព្រឹត្តវៀរលែងចាកមនោទុច្ចរិតទាំង៣ប្រការ ឯមនោទុច្ចរិតទាំង៣ប្រការនោះគឺ : ១ អភិជ្ឈា ចេតនាសម្លឹងយកនូវទ្រព្យនៃបុគ្គលដទៃ គឺសេចក្ដីលោភចង់បានបង្អោនចិត្ត បន្ទន់ចិត្តទៅកាន់ទ្រព្យអ្នកដទៃ ដើម្បីយកមកជារបស់ខ្លួនឈ្មោះថាអភិជ្ឈា ។ ឯអភិជ្ឈានេះមានអង្គ២គឺ : ក. បរភណ្ឌំ ទ្រព្យជារបស់នៃបុគ្គលដទៃ ខ. អត្តនោបរិណាននំ កិរិយាបង្អោនចិត្តទៅកាន់ទ្រព្យអ្នកដទៃ ដើម្បីខ្លួន ។ ចេតនាដែលប្រកបដោយអង្គទាំង២នេះ ទើបត្រូវអភិជ្ឈា បើចេតនា
Page:Kambuja Suriya 1926-1927.djvu/348
This page has not been proofread.