តែនឹងធ្លាក់ទៅក្នុងលោកន្តរនរកដោយពិត ។ ឯមិច្ឆាទិដ្ឋិនេះ មានអង្គ២គឺ : វត្ថុនោតហិការវិបរិតតា ភាវវិបរិតប្រាសចាកអាការ ដែលពិតដោយមិច្ឆាទិដ្ឋិ គឺខ្លួនកាន់យកហើយនូវវត្ថុមិនពិត១, យថាចតំតណ្ហាតិ តថាភាវេនតស្សបដ្ឋានំ បុគ្គលកាន់យកនូវអត្ថដែលមិនពិតនោះដោយប្រការឯណា កិរិយាកើតឡើងប្រាកដនៃអត្ថដែលមិនពិតនោះ ដោយប្រការដូច្នោះ១ ចេតសិកធម៌ដែលប្រកបដោយអង្គទាំងពីរនេះ ទើបឈ្មោះថាមិច្ឆាទិដ្ឋិ បើមិនប្រកបដោយអង្គទាំងពីរនេះទេមិនឈ្មោះថាមិច្ឆាទិដ្ឋិឡើយ អ្នកដែលបានស្ដាប់ ឬបានមើលគួរពិចារណាឲ្យច្រើន ទើបសង្ឃឹមថាបានយល់ខ្លះ ឬយល់ទាំងអស់តាមប្រាជ្ញាតិចច្រើន បើពុំនោះសោតសឹងតែពុំដឹងជាសម្ដែងកន្លែងត្រង់នេះថាដូចម្ដេចទេ ។ ឯអនិយតាមិច្ឆាទិដ្ឋិ ដែលមិនទៀងនោះ បើបុគ្គលបានស្ដាប់ពាក្យប្រដៅអ្នកប្រាជ្ញហើយ ដឹងខ្លួនថាខ្លួនឃើញខុស លះបង់នូវទិដ្ឋិនោះចោលចេញ បុគ្គលនោះធ្វើមរណកាលទៅនឹងទៅកើតក្នុងសុគតិភព បើមិនលះបង់នូវទិដ្ឋិនោះចោលចេញទៀត តែធ្វើមរណកាលទៅនឹងទៅកើតក្នុងទុគតិភាព គឺនរកប្រេត អសុរកាយ តិរច្ឆានដោយចំណែក១ ហេតុដូច្នោះយើងទាំងឡាយដែលប្រាថ្នាសេចក្ដីសុខទៅខាងមុខ គប្បីវៀរ
Page:Kambuja Suriya 1926-1927.djvu/352
This page has not been proofread.