កម្ពុជសុរិយា/ឆ្នាំទី១/2

111720កម្ពុជសុរិយា, ឆ្នាំទី១ — កាលាម​សូត្រ ព្រះ​វិមលធម្ម ថោង ប្រែ-រៀបរៀង
ដោយ?
១៩២៦-២៧
[ 3 ]

កាលាម​សូត្រ

គឺ​ព្រះ​មហា​វិមល​ធម្ម​ ចាង​ហ្វាង​

សាលា​បាលី​ជាន់​ខ្ពស់​ ប្រែ​ចេញ​

ពី​គម្ពីរ​អង្គុត្តរ​និកាយ​ តិក្កនិបាត​

ព្រះ​គ្រូ​វិមល​បញ្ញា​ អ៊ុម - ស៊ូរ

អាចារ្យ​ព្រះ​រាជ​បណ្ណាល័យ

បាន​ទទួល​ផ្ទៀង​ផ្ទាត់​រួច​ហើយ

[ 4 ]

កាលាម​សូត្រ[1]

សេចក្ដី​ផ្ដើម



ព្រះ​មហា​វិមល​ធម្ម​ ថោង​ ចាង​ហ្វាង​សាលា​បាលី​ជាន់​ខ្ពស់​ សូម​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​ករុណា​ ជា​ម្ចាស់​ជីវិត​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ ដោយ​អាត្មា​ភាព​បាន​រៀប​រៀង​សៀវ​ភៅ​កាលាម​សូត្រ ​ ប្រែ​ចេញ​ពី​បាលី​គម្ពីរ​អង្គុត្តរ​និកាយ​តិក្កនិបាត​ ហើយ​បាន​ទាំង​ទទួល​ពិនិត្យ​សៀវ​ភៅ​ពុទ្ធ​ពង្សាវតា​ របស់​លោក​ មោន​សៀហ្វីណូត៍​ ចាង​ហ្វាង​សាលា​បារាំង​សែស​នៅ​ទិស​បូព៌ា​ដែល​លោក​បាន​រៀប​រៀង​ ប្រែ​ចេញ​ពី​កម្ពីរ​ភាសា​បាលី​ និង​ភាសា​សំស្រ្កឹត​និង​សេចក្ដី​ក្នុង​ចម្លាក់​ថ្ម​ ដែល​ព្រះ​បាទ​ធម្មាសោក​ទ្រង់​ឲ្យ​ឆ្លាក់​ទុក​នៅ​ក្នុង​ស្រុក​មជ្ឈឹម​ប្រទេស​ នោះ​មក​ជា​ភាសា​បារាំង​សែស​ ហើយ​ម៉ាដឺម៉ូអាហ្ស៊ែល​ការបឺឡែស​ បាន​ឲ្យ​អ្នក​អង្គ​ម្ចាស់​វឌ្ឍឆា​វង្ស​ប្រែ​ចេញ​មក​ជា​ភាសា​ខ្មែរ​រួច​ហើយ​ ទើប​ប្រគល់​មក​លោក​គ្រូ​ វិមល​បញ្ញា (អ៊ុម – ស៊ូរ) និង​លោក​ព្រះ​គ្រូ​សំ​វិជ្ជា (តាត) ផ្ទៀង​ផ្ទាត់​តាម​ភាសា​បាលី​ និង​ភាសា​សំស្រ្កឹត​ខ្លះ​ ហើយ​និង​ភាសា​ខ្មែរ​ និង​សៀវ​ភៅ​អភិធម្មត្ថ​សង្គហៈ​ ជា​របស់​លោក​ព្រះ​គ្រូ​វិមល​បញ្ញា (អ៊ុម ស៊ូរ) បាន​រៀប​រៀង​ជា​មួយ​នឹង​ព្រះ​គ្រូ​សំ​វិជ្ជា (តាត) ប្រែ​ចេញ​ពី​បាលី​ អភិធម្មត្ថ​សង្គហ​ព្រម​ទាំង​ដីកា​ ហើយ​និង​លោក​ព្រះ​គ្រូ​សំសត្ថា (ណាត) ក៏​បាន​ [ 5 ]ជួយ​ទំនុក​បំរុង​ក្នុង​ការ​រៀប​រៀង​សៀវ​ភៅ​នេះ​ដែរ​ និង​គតិលោក​របស់​ឧកញ៉ា​សុត្តប្រីជាឥន្ទ បាន​តែង​ទុក​មក​រួម​គ្នា​ទាំង​អស់​ត្រូវ​ជា​៤​សៀវ​ភៅ​ ក៏​ឃើញ​ថា​ត្រឹម​ត្រូវ​តាម​គតិ​ធម៌​ គតិ​លោក​ ឥត​មាន​ទាស់​អ្វី​ឡើយ​ជា​របស់​មាន​ប្រយោជន៍​ដល់​ជនា​នុជន​ក្នុង​លោក​នេះ​ និង​លោក​ខាង​មុខ​ផង ។

ម្យ៉ាង​ទៀត​ដែល​នឹង​កើត​ឡើង​ ជា​សៀវ​ភៅ​ទាំង​នេះ​ នោះ​ដោយ​សេចក្ដី​ឧស្សាហ៍​ និង​ការ​ទំនុក​បំរុង​របស់​ម៉ាដឺម៉ូអាហ្ស៊ែល​ការបឺឡែស​ ជា​អ្នក​រក្សា​ហោ​ព្រះ​រាជ​បណ្ណាល័យ​ បាន​ចាត់​ចែង​ឲ្យ​សៀវ​ភៅ​ទាំង​នេះ​ បាន​ឡើង​កាន់​ពុម្ព​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ប្រាថ្នា​របស់​ជនា​នុជន​ទាំង​ឡាយ ។

  1. អត្ថបទ​នេះ​ មាន​ចុះ​នៅ​កម្ពុជ​សុរិយា​ ក្បាល​លេខ​១​ ឆ្នាំ​ ១៩២៦ – ២៧ ។