កម្ពុជសុរិយា/ឆ្នាំទី១/9

[ 34 ]អារាធនាធម្មកថិកឲ្យសម្ដែងធម៌ គឺឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ប្រែចេញពីបាលីហើយចងជាពាក្យទុកមក ព្រះគ្រូសំសត្ថា ជួន – ណាត គ្រូបង្រៀនក្នុងសាលាបាលីជាន់ខ្ពស់ និងព្រះគ្រូវិមលបញ្ញា អ៊ុម – ស៊ូរ អាចារ្យក្នុងព្រះរាជបណ្ណាល័យកម្ពុជា បានទទួលផ្ទៀងផ្ទាត់កែសម្រួលឡើង ។

ធម្មទេសនាយាចនកថា ពាក្យសូមអារាធនាលោកអ្នកសម្ដែងធម៌ ព្រហ្មា ច លោកាធិបតី សហម្បតី កត្តញ្ជលី អន្ធិវរំ អយាចថ សន្ដីធ សត្តាប្បរជក្ខជាតិកា ទេសេតុ ធម្មំ អនុកម្បិមំ បដំ ។ សទ្ធម្មភេរី វិនយញ្ច កាយំ សុត្តញ្ច ពន្ធំ អភិធម្មចម្មំ អាកោដយន្ដោ ចតុសច្ចទណ្ឌំ បព្វោធ នេយ្យេ បរិសាយ មជ្ឈេ ។ ឯវំ សហម្បតី ព្រហ្មា ភតវន្តំ អយាចថ តុណ្ហីភាវេន តំ ពុទ្ធោ [ 35 ] ការុញ្ញេនាធិវាសយ តម្ហាវុដ្ឋាយ ចាទេន មិតទាយំតតោកតោ បញ្ចវត្យាទយោ នេយ្យេ អមំ ចាយេសិ ធម្មតោ តតោ បភូតិ សម្ពុទ្ធោ អនូនា ធម្មទេសនំ មាឃវស្សានិ ទេសេសិ សត្តាន់ អត្ថសិទ្ធកំ ។ តេន សាធុ អយ្យោ ភន្តេ ទេសេតុ ធម្មទេសនំ សញ្វយិធ បរិសាយ អនុកម្បម្បិ កាតវេ ។ គ្រានោះសហម្បតី ព្រហ្មជាឥសូរលោកា ចូលគាល់ព្រះសាស្ដា លើកហត្ថាសិរោរាប ។ ហើយពោលពាក្យទូលថា សូមករុណាស្ដេចទ្រង់ជ្រាប ដ្បិតសត្វអន់ទន់ទាប ទុព្វលភាពបាបក្រៃក្រាស់ ។ ទន្ទឹងព្រះធម៌ថ្លៃ ជានិស្ស័យបច្ច័យច្បាស់ ឥឡូវទ្រង់បានត្រាស់ ត្រេកអរណាស់ពុំកន្តើយ ។ សត្វខ្លះក្រាស់ដោយកាម មិនយល់តាមត្រៃលក្ខណ៍ឡើយ ឥឡូវយល់ខ្លះហើយ ដោយអំណាចព្រះមានបុណ្យ ។ បើបានស្ដាប់ទេសនាបញ្ញាក្លាខ្លាំងលើសមុន សូមព្រះដ៏មានបុណ្យ ទ្រង់និមន្តត្រាស់ទេសនា ។ ប្រោសសត្វបំបាត់សោក ទាំងរាគរោគរូបតណ្ហា ងងឹតប្រែជ្រះថ្លាកើតបញ្ញាភិយ្យោយល់។ត្រៃលោកគោកព្រៃលក្ខណ៍ សង្សារចក្រវិលមិនដល់ អវិជ្ជាករឫសគល់ ជាបច្ច័យនៃសង្ខារ ។ នាំសត្វឲ្យសោកសៅ លិចលង់នៅក្នុងសង្សារបញ្ចមារមោហន្ធការ រឹតរុំហ៊ុមជុំជាប់នៅ ។ [ 36 ]ហេតុនោះសូមព្រះអង្គ ប្រោសស្រោចស្រង់ដាក់សំពៅ ចម្លងសត្វឆ្ពោះទៅកាន់ត្រើយត្រាននិព្វាននាយ ។ ដូចកល់ប្រទីបធំ សាយត្រសំភ្លឺព្រោងព្រាយ បំភ្លឺសត្វទាំងឡាយ ឲ្យសប្បាយក្សាន្តភិរម្យ ។ ព្រះសទ្ធម្មជាស្គរជ័យ ព្រះវិន័យជារាងធំ ព្រះសូត្រជាខ្សែរុំ ព្រះអភិធម្មជាស្បែកដាស ។ អរិយសច្ចជាអន្លូង សម្រាប់ទូងឲ្យឮច្បាស់ សត្វលោកងោកងុយណាស់ ឮស្គរដាសក្រោកឡើងបាន ។ បរិស័ទ៤ចំពូក ដូចផ្កាឈូកក្នុងជលដ្ឋាន ខ្លះផុសចាំសូរ្យធាន រះនិងរីកដោយរស្មី ។ ព្រះធម៌ជាសូរ្យសែង រះឡើងចែងចាងរង្សី បំភ្លឺលោកទាំងបី ឲ្យយល់ផ្លូវឋានសុខា ។ សហម្បតីព្រហ្ម ឱនបង្គំអារាធនា សម្ដេចព្រះភគវា ដោយគាថាយ៉ាងនេះឯង ។ ព្រះពុទ្ធទ្រង់អនុកូលព្រមទទួលនិងសម្ដែងដោយតុណ្ហីភាពថ្លែង តាមភាវៈគុណករុណា ។ ទើបក្រោកចាកទីនោះភក្រ្តាឆ្ពោះព្រៃមិគទា យាងចេញចរលីលា ពីទីនោះដោយព្រះបាទ ។ ញ៉ាំងសត្វចូលពុទ្ធចក្រ មានបញ្ចវគ្គីយ៍ជាអាទិ៍ ឲ្យផឹកអម្រឹតជាតិ រស់និព្វានតាមធម្មតា ។ ចាប់ដើមពីនោះឯង ទ្រង់សម្ដែងធម៌ទេសនា ធ្វើពុទ្ធក្រិត្យា អស់វស្សាសែសឹបប្រាំ ។ ពុំថយពុំបន្ធូរប្រយោជន៍យូរអង្វែងឆ្នាំ សម្រេចបុញ្ញកម្មដល់ [ 37 ]សព្វសត្វទាំងភពត្រៃ ។ ហេតុនោះឥឡូវនេះ យើងខ្ញុំនេះសាទរក្រៃ បពិត្រព្រះគុណថ្លៃ សូមនិមន្តប្រោសទេសនា ។ អនុគ្រោះពួកបរិស័ទដែលជាប់ខាត់ដោយមោហា ឲ្យកើតមានបញ្ញា ប្រាកដជាទីនេះហោង ។