រឿងលាឈ្មោល ១ ត្រាប់តាមកូនឆ្កែ
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
- មានសត្វលាឈ្មោល ១ ជាសត្វចិញ្ចឹម ជាពាហនៈរបស់សេដ្ឋី លានោះបានឃើញសេដ្ឋីជានាយស្រឡាញ់ ឱបរឹត ប្រឡែងលេង នឹងកូនឆ្កែជាប្រក្រតីទើបគិតថា អាកូនឆ្កែនេះ វាចេះធ្វើអ្វីលើស
- មានសត្វលាឈ្មោល ១ ជាសត្វចិញ្ចឹម ជាពាហនៈរបស់សេដ្ឋី លានោះបានឃើញសេដ្ឋីជានាយស្រឡាញ់ ឱបរឹត ប្រឡែងលេង នឹងកូនឆ្កែជាប្រក្រតីទើបគិតថា អាកូនឆ្កែនេះ វាចេះធ្វើអ្វីលើស
អញ បានជានាយគាត់ស្រឡាញ់ឱបរឹត ស្និទ្ធស្នាលនឹងវាដល់ម្ល៉េះ បើដូច្នេះ អញចាំមើលលោកនាយ បើគាត់មកជិតអញកាលណា អញនឹងលោទៅឱបគាត់ ឲ្យគាត់ឱបរឹតអញ ប្រឡែងលេងឲ្យដូចជា
អាកូនឆ្កែនោះខ្លះគិតហើយលារង់ចាំមើលសេដ្ឋី លុះសេដ្ឋីដើរមកជិតខ្លួនបានឱកាសហើយ ក៏លោជើងទាំងពីរទៅនឹងឱបសេដ្ឋីជានាយ ។
- ឯសេដ្ឋីឃើញលាចំប្រាវមកដូច្នោះ គិតថាលាលោមកនឹងធាក់ច្រំអាត្មា ទើបខឹងនឹងលា ចាប់ដំបងវាយសំពងលានោះ ៥-៦ ដំបង ហើយជេរថាខ្មោចអាលាចង្រៃ កាចខូចអ្វីម្ល៉េះ វាហ៊ានគិតនឹងធាក់
- ឯសេដ្ឋីឃើញលាចំប្រាវមកដូច្នោះ គិតថាលាលោមកនឹងធាក់ច្រំអាត្មា ទើបខឹងនឹងលា ចាប់ដំបងវាយសំពងលានោះ ៥-៦ ដំបង ហើយជេរថាខ្មោចអាលាចង្រៃ កាចខូចអ្វីម្ល៉េះ វាហ៊ានគិតនឹងធាក់
ច្រំខាំឯងជាម្ដង ឯលានោះត្រូវដំណំ ៥-៦ ដំបងដល់នូវក្ដីទុក្ខវេទនា កើតទោមនស្ស តូចចិត្តអាណិតខ្លួន ព្រោះពុំសមក្ដីប្រាថ្នាឲ្យដូចជាកូនឆ្កែនោះឯង ។
- រឿងនេះ បានគតិដូចបុគ្គល ឃើញនាយចៅហ្វាយឬអ្នកធំ លោកមានចិត្តស្ម័គ្រ លេងលចំអកចំអន់នឹងអ្នកឯណាមួយ ហើយខ្លួនឯង លោកមិនដែលលេងលសោះឡើយ ហើយទៅនិយាយឬប្រើ
- រឿងនេះ បានគតិដូចបុគ្គល ឃើញនាយចៅហ្វាយឬអ្នកធំ លោកមានចិត្តស្ម័គ្រ លេងលចំអកចំអន់នឹងអ្នកឯណាមួយ ហើយខ្លួនឯង លោកមិនដែលលេងលសោះឡើយ ហើយទៅនិយាយឬប្រើ
អាការស្និទ្ធដូចជាបុគ្គលដែលលោកធ្លាប់លេងនោះ ប្រព្រឹត្តទៅមិនបានដូចគេទេ តែប្រព្រឹត្តហើយគង់ដល់ក្ដីបរាមុខនាកណ្ដាលជំនុំប្រជុំជន ដូចយ៉ាងលាចង់ត្រាប់កូនឆ្កែនេះឯង គួរចូលចិត្តហោង ។
មួយទៀត ចុះគិតថា "គេមិនលេង ខ្លួនទៅលេង គេមិនសួរ ខ្លួនទៅថ្លែង" ការអស់នេះ បានក្ដីហីនលក្ខណៈ ក្នុងលោកិយនេះប្រាកដ ដូចបទបាលីក្នុងគម្ពីរលោកនីតិថា ។
- អនវ្ហាយំ គមយន្តោ
- អបុប្ឆា ពហុភាសកោ
- អត្តគុណំ បកាសេន្តោ
- តិវីធំ ហីនសក្ខណំ ។
- ប្រែថា គេមិនហៅចូលទៅ ទៅមិនគួរ គេមិនសួរឆ្លើយឯងលើសប្រមាណ ប្រកាសគុណនៃកាយដែលពុំមាន បើនេះបានឈ្មោះហៅហីនល័ក្ខណ៍ ។
ចប់តម្រាគតិធំត្រាប់តូចខូចខ្លួន ទី ២៤