មេអំបៅនិងដង្កូវ
ខ្លឹមសារ edit
មេអំបៅថា អាចោរមោហោ អាដង្កូវនេះ រូបរាងអាក្រក់ ក្រខ្វក់អ្វីម្ល៉េះ ក្លិនខ្លួនឆ្អាបឆ្អេះ អញខ្ពើមណាស់ណា៎។ ទៅណាទៅខោល អាក្រាតននល ជាអនាថា ម្ដេចក៏គឃ្លើន ព្រហើនអស្ចារ្យ វារលេងលើផ្កា ផ្កានេះបាត់ក្លិន។ ចៀសចេញឲ្យឆាប់ ខំនៅនឹងស្លាប់ នឹងរិទ្ធិភមរិន្ទ ចិញ្ចឹមជីវិត នឹងផ្កាមានក្លិន ជាតិឯងជាតិហីន ទៅស៊ីលាមកទៅ។ ដង្កូវថាយើ ពីម្សិលមិញតើ ភ្លេចភ្លាមហើយចៅ ស្ទាបខ្លួនឯងមើល ត្រជាក់ឬក្ដៅ សត្វមេអំបៅ ចេញទៅពីណា។ ឲ្យដឹងជាតិខ្លួន សឹមលេងសំនួន ដៀលតិះតាមការ កុំអាលត្មះអញ ជាមេជាបា ដូចពាក្យឧបមា បាចខ្សាច់ច្រាសខ្យល់។